សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។
Your browser is out of date!
You are using an outdated browser Internet Explorer. This version of the browser does not support many modern technologies, that's why many pages of the website are not displayed correctly, and may not work some of functions . We recommend viewing the website using the latest versions of the browsers Google Chrome, Safari, Mozilla Firefox, Opera, Microsoft Edge
STEP IT Academy ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៩។ ពួកយើងគឺជាស្ថាប័នអប់រំដ៏ធំបំផុតដែលមាននិស្សិតបញ្ចប់ការសិក្សាររាប់ពាន់អ្នកនៅជុំវិញពិភពលោក។
ការអប់រំរបស់ពួកយើងគឺ ផ្តោតសំខាន់ទៅលើគុណភាព និងជំនាញក្នុងការអនុវត្តជាក់ស្តែង។ ពួកយើងត្រូវតែប្រាកដថានិស្សិតដែលបានបញ្ចប់ការសិក្សានឹងទទួលបាននូវការងារមួយដ៏ជោគជ័យនៅក្នុងក្រុមហ៊ុនអន្តរជាតិដែលល្អបំផុត។
ជារឿយៗ ពួកយើងត្រូវបានគេសួរថា តើពួកយើងក្លាយជាអ្នកដឹកនាំនៅប្រទេសប្រេស៊ីល ម៉ិកស៊ិក សហរដ្ឋអាមេរិក កម្ពុជា ហ្សកហ្ស៊ី រូម៉ានី ប៊ុលហ្គារី ស្វីស និងអ៊ុយក្រែនបានដោយរបៀបណា?
ជាក់ស្តែង វាមិនមែនជាវេទមន្តអ្វីនោះទេ។ ពួកយើងដឹងអំពីតម្រូវការទីផ្សារ។ ពួកយើងប្រាកដថាគុណភាពនៃការអប់រំផ្នែកព័ត៌មានវិទ្យាត្រូវដើរតាមគោលការណ៍ ៣ យ៉ាងធំៗគឺ អ្នកបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ កម្មវិធីសិក្សាទាន់សម័យ និងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធបានល្អ។
វិទ្យាស្ថាន STEP IT Academy STEP IT Academy ទទួលបានអាជ្ញាបណ្ណ័ពីក្រសួងអប់រំ យុវជន និង កីទ្បា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឳ្យសិស្សានុសិស្សរបស់ពួកយើងទទួលបាននូវបរិញ្ញាប័ត្ររង ព្រមទំាងអាចបន្តការសិក្សាបរិញ្ញាបត្រ ឬក៏បរិញ្ញាបត្រជាន់ខ្ពស់នៅតាមបណ្តាសកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា ។
ពួកយើងផ្តោតទៅលើការអនុវត្ត។ ចាប់ពីសប្តាហ៍ដំបូងនៃការបណ្តុះបណ្តាល សិស្សក៏បានចាប់ផ្តើមធ្វើការលើគម្រោងរួផ្សេងៗរួចទៅហើយ។ ដៃគូសហការរបស់ពួកយើង - ក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យាក្នុងស្រុក និងអន្តរជាតិ ក៏ពិនិត្យនិងផ្តល់មតិកែលម្អដល់សិស្សានុសិស្សក្នុងអំឡុងពេលដែលពួកគេធ្វើការអភិវឌ្ឍលើគម្រោងបញ្ចប់ការសិក្សា។
ចាប់ពីឆ្នាំទី២ សិស្សរបស់ពួកយើងអាចចូលរួមជាមួយក្រុមហ៊ុនដែលផ្តល់ឱកាសហត្ថការសម្រាប់និសិ្សត។ អ្វីដែលពិសេសនោះគឺ ពួកគេអាចបន្តធ្វើការជាបុគ្គលិកពេញសិទ្ធិបាន បន្ទាប់ពីបញ្ចប់ការហត្ថការរបស់ពួកគេ។
7
ឆ្នាំនៅក្នុងប្រទេសកម្ពុជា
៥០០+
សិស្សានុសិស្ស
Sisters of Code គឺជាកម្មវិធីជួយដល់សង្គម តាមរយៈការផ្តល់ឳ្យស្រ្តីនៅក្នុងប្រទេសកម្ពុជាឳ្យទទួលបាននូវការសិក្សាផ្នែកសរសេរកូដដោយឥតគិតថ្លៃ ដើម្បីរួមបញ្ចូលសមភាពយេនឌ័រក្នុងវិស័យព័ត៌មានវិទ្យា។
Sisters of Code គឺជាក្លឹបសរសេរកូដស្ត្រីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលលើកទឹកចិត្ត និងបង្កើននូវទំនុកចិត្តដល់ស្ត្រី ដើម្បីឳ្យពួកគេសិក្សាជំនាញក្នុងការសរសេរកូដ នៅក្នុងបរិយាកាសប្រកបដោយការជ្រុមជ្រេញ។
Sisters of Code បានឈ្នះពានរង្វាន់អន្តរជាតិពី Solve MIT Equals in Tech World Bank និង Women in IT Asia។
3
ឆ្នំានៅក្នងប្រទេសកម្ពុជា
៤០០+
និស្សិតបញ្ចប់ការសិក្សា
STUDIO សម្រាប់អភិវឌ្ឍគេហទំព័រ។ ក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យា ដែលមានគោលដៅក្នុងការផ្តល់ឳ្យនូវឪកាសការងារជូនទៅនិស្សិតដែលបានបញ្ចប់ការសិក្សាដែលបានពិន្ទុខ្ពស់បំផុត ឳ្យធ្វើការនៅក្នុងគម្រោងឧស្សាហកម្មពិតប្រាកដមួយ។
STUDIO សម្រាប់អភិវឌ្ឍគេហទំព័រផ្សេងៗរបស់ពួកយើងផ្តល់ជូននូវសេវាកម្មជាច្រើននៅក្នុងការអភិវឌ្ឍគេហទំព័រ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ការបង្កើត chatbots និងជាច្រើនទៀត។ សូមអរគុណដល់ក្រុមដែលមានជំនាញវិជ្ជាជីវៈ និងកុ្រមយុវជនដែលមានទេពកោសល្យក្នុងការជួយជ្រុមជ្រេញ ក៏ដូចជាការបង្កើតដំណោះស្រាយក្នុងវិស័យព័ត៌មានវិទ្យា ដែលការចំណាយសមរម្យ ហើយដើរតាមស្តង់ដារអន្តរជាតិដ៏ល្អបំផុត។
STEP STUDIO ផ្តល់ឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន និងអង្គការនានាក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញអន្តរជាតិរបស់ក្រុម STEP ។
21
ឆ្នាំនៅកម្ពុជា
6
ប្រភេទសេវាកម្ម
សិស្សរបស់ពួកយើងក៏បានឈ្នះនូវពានរង្វាន់ពីការប្រកួតអន្តរជាតិផ្នែកព័ត៌មានវិទ្យា
សិស្សរបស់ពួកយើងដែលមកពីប្រទេសអ៊ុយក្រែន បានជាប់ចំណាត់ថ្នាក់ទី១ នៅក្នុងការប្រកួតជើងឯកផ្នែកព័ត៌មានវិទ្យាពី Microsoft Imagine Cup (នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី) ដែលមានអ្នកចូលរួមសរុប ៤០០ ០០០ នាក់ ដែលមកពី ១០៦ ប្រទេស ព្រមទំាងទទួលបានចំណាត់ថ្នាក់ទី ១ នៅក្នុងការប្រកួតរបស់ Autodesk (ការតែងតំាងថ្នាក់អនុបណ្ឌិត) និងការប្រកួតជាសកលរបស់ក្រុមហ៊ុន CISCO
ជាអ្នករៀបចំការប្រកួតអន្តរជាតិ ជើងឯកផ្នែកព័ត៌មានវិទ្យាដែលមានឈ្មោះថា "Golden Byte"
ចាប់តាំងពីឆ្នាំ២០១៧មក STEP IT Academy រៀបចំការប្រកួតជើងឯកផ្នែកព័ត៌មានវិទ្យាជាអន្តរជាតិគឺជាការប្រកួត "Golden Byte"។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺ ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងគំនិតអាជីវកម្ម ក៏ដូចជាស្វែងរកទេពកោសល្យថ្មីៗ។
សាខារបស់ពួកយើងនៅក្នុងប្រទេសកម្ពុជា បានទទួលនូវពានរង្វាន់អន្តរជាតិជាច្រើន
STEP IT Academy នៅប្រទេសកម្ពុជាត្រូវបានផ្តល់រង្វាន់ដោយ EQUALS in Tech SOLVE MIT World Bank និង Women in IT Aisa សម្រាប់ការបង្កើតក្លឹបនារីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។
អង្គការ UN បានដាក់ឈ្មោះឳ្យ Junior Computer Academy ថាជាគម្រោងអប់រំដ៏ល្អបំផុតមួយក្នុងចំណោមគម្រោងអន្តរជាតិទំាង ៥។
Junior Computer Academy ត្រូវបានគេដាក់ឈ្មោះជាគម្រោងមួយក្នុងចំណោមគម្រោងកំពូលទាំង ៥ ក្នុងការអភិវឌ្ឍមនុស្សនៅលើពិភពលោក យោងទៅតាមអង្គការ UNESCO និង ITU (សហភាពទូរគមនាគមន៍អន្តរជាតិពីអង្គការសហប្រជាជាតិ)។
សាខានៃ STEP IT Academy គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលទទួលបានអាជ្ញាបណ្ណ័ពីក្រុមហ៊ុន Microsoft Cisco និង Autodesk ដែលជាក្រុមហ៊ុនសកលឈានមុនគេក្នុងវិស័យផ្នែកព័ត៌មានវិទ្យា។ កម្មវិធីបណ្តុះបណ្តាលនេះនឹងត្រូវបណ្តុះបណ្តាលដោយគ្រូបង្វឹកដែលត្រូវបានទទួលស្គាល់ពីក្រុមហ៊ុនទាំងនោះ។ សិស្សានុសិស្សអាចទទួលបានសញ្ញាប័ត្រពីក្រុមហ៊ុន Microsoft Cisco និង Autodesk ក្នុងអំទ្បុងពេលសិក្សារបស់ពួកគេផងដែរ។